ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះក្រសួងមហាផ្ទៃ និងស្នងការនគរបាលរាជធានី ខេត្ត
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះក្រសួងមហាផ្ទៃ និងស្នងការនគរបាលរាជធានី ខេត្ត ស្តីពីការតម្រង់ទិសការងារកំណែទម្រង់ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕











