ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

admin By admin October 9, 2026

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុយ រី មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីរាជការគ្រប់រូប ត្រូវគោរពវិន័យឱ្យបានល្អខ្ជាប់ខ្ជួន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានភាពស្មោះត្រង់ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែល្អប្រសើរឡើង ខិតខំបំពេញតួនាទីភារកិច្ច និងមានភាពទំនួលខុសត្រូវខ្ពស់។

ឯកឧត្តម ប្រធានក្រុមប្រឹក្សា មានប្រសាសន៍បន្តទៀតថា មន្ត្រីរាជការទាំងអស់ត្រូវជួយជ្រោមជ្រែងគ្នា ជួយបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមក ដើម្បីឲ្យការផ្ដល់នូវសេវា ក៏ដូចជាការបំពេញនូវកិច្ចការមានភាពល្អប្រសើរ និងជៀសវាងការខ្វះចន្លោះក្នុងការងារ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *