សម្ដេច ធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥។ ការរៀបចំមហាសន្និបាត VECONAC នៅកម្ពុជា គឺជាឱកាសដ៏សំខាន់សម្រាប់អតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន។ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលជាសមាជិក…
ឯកឧត្តម ហ៊ឹម យ៉ាន អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារក្រុមការងារសន្តិសុខ សណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃ ប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារក្រុមការងារសន្តិសុខ សណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ថ្នាក់ដឹកនាំ តំណាងកងកម្លាំងការពារ កងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមការងារផ្នែកសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធតាមបណ្តាគោលដៅអង្គភាពជំនាញនីមួយៗជាច្រើនរូបទៀត។ ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺ ដើម្បីបន្តពង្រឹងអំពីការងារ ផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ តាមបណ្តាគោលដៅសំខាន់ៗឱ្យបានល្អនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ ។ ក្នុងនោះ ឯកឧត្តម បានបន្ថែមថា ដើម្បីធានាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងបរិស្ថានអនាម័យនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ…
នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះល្បាតចល័តពេលយប់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
ខេត្តកំពង់ឆ្នាំង៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធានាឱ្យបាននៅសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង…
អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋ ៣៣១គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកបវេល
បាត់ដំបង៖ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឧបត្ថម្ភជូនពលរដ្ឋដែលជួបការខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៣១គ្រួសារ មកពីឃុំក្តុលតាហែន និងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
ប្រតិភូរដ្ឋបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
បាត់ដំបង៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ មានប្រសាសន៍ក្នុងឱកាសនោះ…
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
កំពង់ធំ៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការងារសំខាន់ៗពាក់ព័ន្ធនឹងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់កងកម្លាំងនគរបាលចំនួន ២១០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត…
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) សហការជាមួយអាជ្ញាធរខេត្តអានយ៉ាង (សាធារណរដ្ឋសង្គមនិយមវៀតណាម) បានរៀបចំពិធីប្រកាសបើកដំណើរការជាផ្លូវការនូវ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា) ដើម្បីបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្ត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពិធីនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នូ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តឧណ្ណាលោម
ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមកាន់បិណ្ឌ…
អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកពួក និងស្រុកក្រឡាញ់ ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង
សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រឡាញ់ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ និងភូមិសាស្ត្រស្រុកពួក ព្រមទាំងចុះពិនិត្យ ស្ថានភាពទឹកទំនប់ស្ពានស្រែងត្រពាំងអំបិល។ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
អភិបាលខេត្តបាត់ដំបង បន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនពលរដ្ឋដែលជួបការខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសង្កែ
បាត់ដំបង៖ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគមួយចំនួនឧបត្ថម្ភជូនពលរដ្ឋដែលជួបការខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤៥០គ្រួសារ មកពីឃុំវត្តតាមឹម និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង