បន្ទាយមានជ័យ​ ៖​ នៅល្ងាចថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ អមដំណើរដោយលោក​ លៀម​ សុដា​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរងខេត្ត​ លោក​ គាត​ ហ៊ុល​ អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ ព្រមទាំងអធិការដ្ឋាននគរបាល និងកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅទីតាំងភូមិសាស្ត្រក្រុងប៉ោយប៉ែត​ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ដែលកំពុងបន្តរធ្លាក់មកជាប់ៗគ្នាដោយសារអាកាសធាតុប្រែប្រួល។​ ក្នុងការចុះពិនិត្យជាក់ស្ដែង​ដល់ទីតាំងដែលត្រូវបានជន់លិច​ ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏បានធ្វើការណែនាំ ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលប្រឈមជាមួយនឹងជំនន់ទឹកភ្លៀង​ ត្រូវមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់​ និងសូមធ្វើការបំលាស់ទីទៅកាន់ទីទួលមានសុវត្ថិភាពឱ្យបានទាន់ពេលវេលា។​ មួយវិញទៀត​ ឯកឧត្តម​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ​ជាពិសេសត្រូវប្រយ័ត្នកូនចៅតូចៗកុំបណ្ដែតបណ្ដោយឱ្យលេងទឹក​ ព្រោះអាចប្រឈមជាមួយនឹងគ្រោះថ្នាក់លង់ទឹកជាយថាហេតុណាមួយកេីងមានឡេីង៕

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ទទួលជួប អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋអ៊ូហ្គង់ដា ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ព័ត៌មាន​ថ្នាក់​​ជាតិ ចែករំលែកបន្ត តំណរភ្ជាប់ រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបឯកឧត្តម Juma Witonze អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋអ៊ូហ្គង់ដា និងគណៈប្រតិភូ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ…

កម្ពុជា និងមីយ៉ាន់ម៉ា បើកទំព័រសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត ដោយចាប់ផ្ដើមព្រាង MoU ក្នុងវិស័យមហាផ្ទៃ ផ្ដោតលើសន្តិសុខ

កម្ពុជា និងមីយ៉ាន់ម៉ា បើកទំព័រសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត ដោយចាប់ផ្ដើមព្រាង MoU ក្នុងវិស័យមហាផ្ទៃ ផ្ដោតលើសន្តិសុខ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត…

អភិបាលខេត្តបន្ទាយមានជ័យ លេីកទឹកចិត្តដល់បងប្អូនភៀសសឹក រៀបចំផ្ទះស្នាក់អាស្រ័យ (Home Stay) ដេីម្បីបង្កើនចំណូលបន្ថែម

បន្ទាយមានជ័យ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិរង់ចាំ ទទួលបានចំណូលបន្ថែម ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញលេីកទឹកដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដែលរស់នៅក្នុងភូមិរង់ចាំទាំង៦ភូមិ ចូលរួមរៀបចំ ផ្ទះស្នាក់អាស្រ័យ (Home Stay) នៅតាមផ្ទះនីមួយៗ ជាការបង្កើននូវចំណូលបន្ថែម សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីចម្ងាយចង់មកស្នាក់នៅរយៈពេលខ្លីស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនភៀសសឹកនៅភូមិរង់ចាំ ដែលទទួលរងការឈ្លានពាន ពីសំណាក់ប្រទេសថៃ បំផ្លិចបំផ្លាញផ្ទះសំបែង…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត

នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត ។ កិច្ចប្រជុំនេះដែរ…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ។

មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់ឹនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំបូងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងអំឡុងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ហើយបានប្តូរឈ្មោះជា មន្ទីរពេទ្យ ហ្លួង ម៉ែ នៅឆ្នាំ២០២១។…

ខេត្តពោធិ៍សាត់៖ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែតុលា ព្រមទាំងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់លោក លោកស្រីស្នងការរងតាមផែនការងារជំនាញ លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ-សង្កាត់។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក បានអានសេចក្តីសម្រេចស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ ដើម្បីអនុវត្តតួនាទី និងភារកិច្ចតាមមុខតំណែងថ្មី ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។ បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ស ថេង បានប្រគល់ត្រាជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាអន្សារ និងបានបំពាក់ឋានន្តរសក្ដិថ្នាក់ អនុសេនីយ៍ត្រី…