ឯកឧត្ដម នៅ លក្ខណា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រអភិវឌ្ឍន៍ជំនាញ សរសេរផែនការយុទ្ធសាស្ត្រ”

នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រអភិវឌ្ឍន៍ជំនាញ សរសេរផែនការយុទ្ធសាស្ត្រ” ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ប.ផ.ក. សហការជាមួយសាលា ដេលីផ្លាស។  វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨…

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពី លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុងទាំង១៣ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ផងដែរ៕…

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីលែង កូនត្រីប្រមាណ ២០ម៉ឺនកូន និងត្រីមេពូជជាច្រើនក្បាល ត្រូវបានលែងចូលក្នុងបឹងធម្មជាតិទំនប់ជ្រោយចេក

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីចម្រុះប្រមាណ ២០ម៉ឺនកូន និងត្រីមេពូជជាច្រើនក្បាល ចូលទៅក្នុងប្រភពទឹកបឹងធម្មជាតិ នៅទីតាំងទំនប់ជ្រោយចេក ក្នុងឃុំស្រក ស្រុកកំពង់សៀម។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ដោយមានការឧបត្ថម្ភ និងគាំទ្រពីក្រុមហ៊ុន Ganzberg។…

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ ១ នៃបុណ្យភ្ជុំបិណ្ឌ នៅព្រះចេតិយសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ជាសុីម ស្ថិតក្នុងភូមិកន្លែងជ្រៅ ខេត្តព្រៃវែង

ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ…

សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត នៅវិមាន៧មករា។

សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត នៅវិមាន៧មករា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២៦​ កញ្ញា ២០២៦

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

ព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៥ និងតាមតំបន់មួយចំនួនដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយទឹកភ្លៀង។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងសុំកុំមានការធ្វេសប្រហែសឲ្យសោះជាពិសេសនៅផ្ទះមានក្មេងតូចៗ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ។

បន្ទាយមានជ័យ​ ៖​ នៅល្ងាចថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ អមដំណើរដោយលោក​ លៀម​ សុដា​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរងខេត្ត​ លោក​ គាត​ ហ៊ុល​ អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ ព្រមទាំងអធិការដ្ឋាននគរបាល និងកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅទីតាំងភូមិសាស្ត្រក្រុងប៉ោយប៉ែត​ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ដែលកំពុងបន្តរធ្លាក់មកជាប់ៗគ្នាដោយសារអាកាសធាតុប្រែប្រួល។​ ក្នុងការចុះពិនិត្យជាក់ស្ដែង​ដល់ទីតាំងដែលត្រូវបានជន់លិច​ ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏បានធ្វើការណែនាំ ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលប្រឈមជាមួយនឹងជំនន់ទឹកភ្លៀង​ ត្រូវមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់​ និងសូមធ្វើការបំលាស់ទីទៅកាន់ទីទួលមានសុវត្ថិភាពឱ្យបានទាន់ពេលវេលា។​ មួយវិញទៀត​ ឯកឧត្តម​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ​ជាពិសេសត្រូវប្រយ័ត្នកូនចៅតូចៗកុំបណ្ដែតបណ្ដោយឱ្យលេងទឹក​ ព្រោះអាចប្រឈមជាមួយនឹងគ្រោះថ្នាក់លង់ទឹកជាយថាហេតុណាមួយកេីងមានឡេីង៕

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

នាព្រឹក ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។  កិច្ចប្រជុំនេះ…

ឯកឧត្តម រស់ វរុណ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែកញ្ញា និងប្រចាំនព្វមាស របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងប្រចាំនព្វមាស និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ…

ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញដឹកនាំប្រជុំក្រុមការងារ សម្របសម្រួលសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចក្នុងវិស័យមហាផ្ទៃ

នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំក្រុមការងារជំនាញប្រជុំក្រុមការងារ សម្របសម្រួលសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចក្នុងវិស័យមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកនៃក្រុមការងារសម្របសម្រួលសេវាអេឡិចត្រូនិក។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ