នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការស្តីពីការបង្កើតគណៈកម្មការនិងអនុគណៈកម្មការរៀបចំក្រុមកីឡាបាល់ទាត់ ដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាសាលប្រជុំ-ព្រះគណេស (អគារប្រពៃណី…
សម្តេចធិបតី៖ ការការពារទឹកដី និងអាយុជីវិតប្រជាជនគឺជាអាទិភាពធំបំផុត
សម្ដេចធិបតី៖ ការការពារទឹកដី និងអាយុជីវិតប្រជាជនគឺជាអាទិភាពធំបំផុត………………ថ្លែងនៅក្នុងឱកាសពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្ពោធអគារសិក្សា ២ខ្នង និងចែកសញ្ញាបត្រដល់និស្សិត នៅរាជធានីភ្នំពេញ នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនដែលទុកប្រជាពលរដ្ឋ និងជនភៀសសឹកចោលនោះឡើយ ហើយអ្នកដែលប៉ុនប៉ងញុះញង់ឱ្យប្រជាពលរដ្ឋនៅតាមព្រំដែនស្អប់រដ្ឋាភិបាល…
សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ
សម្ដេចតេជោហ៊ុនសែន:តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា(បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ)តែបើមិនបកស្រាយទេប្រជាជននឹងអាចភាន់ច្រឡំ។តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម2.5ពាន់លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ)ឯបៀវត្សរ៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។ចំណូល៩ខែជាង៥ពាន់លានដុល្លារដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ។សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹកដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ខ្ញុំនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។ឱពួកបោកប្រាស់ក្រៅស្រុកអើយបើចេះត្រូវចេះឲ្យគេកោតតែបើឆោតគឺត្រូវឆោតឲ្យគេអាណិត។បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរគួរតែអបអរសាទរព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ៕
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារ នៃបណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដោយផ្ទាល់ នាសាល…
កម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាប ចុះផ្សព្វផ្សាយអប់រំណែនាំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចរង្វង់មូលព្រះរាជដំណាក់
សៀមរាប៖ ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចូលរួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចរង្វង់មូលព្រះរាជដំណាក់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្នុងក្រុងសៀមរាប ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនសំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន…
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន៤សង្កាត់ ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបាននាំយកអំណោយ…
លោកជំទាវ មឿង ស៊ាងសេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១២ នៅវត្តសារាវ័នតេជោ
ក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ មឿង ស៊ាងសេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១២ នៅវត្តសារាវ័នតេជោ ដើម្បីឧទ្ទិសកុសលជូន…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកឧត្តម ថងលី សុីសូលីត អគលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហាភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្តែងនៅការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម វិមានសាមគ្គីភាព, រសៀលថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា…
សម្តេចធិបតី៖ ការវិនិយោគលើសុខភាព គឺស្មើនិងវិនិយោគលើអនាគតជាតិ
សម្ដេចធិបតី៖ ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតជាតិ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, សម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនោះ,…
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចូលរួម កិច្ចប្រជុំណែនាំជំរុញដល់និវត្តជនតាមវិស័យ ដើម្បីដាក់ពាក្យចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
សៀមរាប ៖ នៅរសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំសាលាខេត្ត លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដឹកនាំក្រុមការងារលេខាធិការដ្ឋាន ចូលរួមកិច្ចប្រជុំណែនាំជំរុញដល់និវត្តជនតាមវិស័យ ជាអតីតមន្ត្រីរាជការស៊ីវិល តាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក…