ឯកឧត្ដម យុន ឈុន្នី អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំនព្វមាស ឆ្នាំ២០២៦ និងលេីកទិសដៅការងារបន្តរបស់លេខាធិការដ្ឋាន ភ.គ.ឃ.ស.

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំនព្វមាស ឆ្នាំ២០២៦ និងលេីកទិសដៅការងារបន្តរបស់លេខាធិការដ្ឋាន ភ.គ.ឃ.ស. ដែលមានការអញ្ជើញចូលរួមពី…

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បន្តជំរុញការចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំអាជីវករឱ្យបង្កើនការគិតគូររៀបចំដាក់លក់ទំនិញឱ្យមានសណ្តាប់ធ្នាប់

ខេត្តកែប៖ ដោយអនុវត្តតាមបញ្ជាខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកែប និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរង ទទួលការរងារសណ្តាប់ធ្នាប់…

អភិបាលខេត្តមណ្ឌលគិរី អញ្ជេីញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខ ដោយមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ត្រី…

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការ និងពង្រឹងវិធានការការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីពីការរៀបចំផែនការ និងពង្រឹងវិធានការការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង…

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារ និងផ្តល់ធាតុចូលលើសេចក្តីព្រាង សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម លើកទី១២

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារ និងផ្តល់ធាតុចូលលើសេចក្តីព្រាង សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវមីយ៉ាន់ម៉ា វៀតណាម លើកទី១២ ដែលមានការអញ្ជើញចូលរួមពី លោក…

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃចូលរួមវិបស្សនា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ និង ការគ្រោងនិងការអនុវត្តថវិការបស់រដ្ឋបាលឃុំ សង្កាត់

រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃចូលរួមវិបស្សនា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ និង ការគ្រោងនិងការអនុវត្តថវិការបស់រដ្ឋបាលឃុំ សង្កាត់ ជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. នៅសណ្ឋាគារ…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អណ្ជើញចូលរួមអរសាទរខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដំបូងមានឈ្មោះថា “សាលាមន្រ្តីសុខាភិបាល” ហើយបានវិវត្ត និងប្តូរឈ្មោះជាបន្តបន្ទាប់។ ក្រោយពីត្រូវបានបោះបង់ចោលក្នុងរបប ប៉ុល ពត ស្ថាប័ននេះបានបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៨០ និងបានក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ១៩៩៧។ នៅខែធ្នូ ឆ្នាំ ២០០១ សាកលវិទ្យាល័យបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ហើយបានបន្តអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ…

រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនកងទ័ពការពារព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងខេត្តស្ទឹងត្រែង

ព្រះវិហារ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣…

ឯកឧត្តម នេត្រ ភក្រ្តា និងលោកជំទាវ នាំអំណោយជូនកម្មករ-កម្មការិនី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បាននាំយកអំណោយមកជូនបងប្អូនកម្មករ-កម្មការិនី ដែលកំពុងបំពេញការងារសាងសង់អគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីស្តីការក្រសួងព័ត៌មាន។ ការផ្តល់អំណោយនេះធ្វើឡើងក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសួនច្បារជ័យមង្គលព័ត៌មាន ដើម្បីចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តដល់បងប្អូនកម្មករ-កម្មការិនី ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងាររៀបចំផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើការងាររៀបចំផែនការយុទ្ធសាស្ត្រ…