កែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានណែនាំរដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងការងាររក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។ ការណែនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម អ៊ុក…
ឯកឧត្តម កុល វីរក្ស អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងសេចក្ដីព្រាងក្ដីព្រាងអនុក្រឹត្យស្ដីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងសេចក្ដីព្រាងក្ដីព្រាងអនុក្រឹត្យស្ដីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម សួស ប្រាថ្នា…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា
រសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
រដ្ឋបាលខេត្តព្រៃវែង នាំយកស្បៀង និងសម្ភារឧបត្ថម្ភជូនវីរកងទ័ពនៅសមរភូមិមុខ ទិសឧត្តរមានជ័យ
ព្រៃវែង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើន ចុះសំណេះសំណាល និងប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅទិសឧត្តរមានជ័យ។ ដែលសកម្មភាពនេះបញ្ជាក់ពីស្មារតីសាមគ្គីភាពដ៏រឹងមាំរវាង សមរភូមិក្រោយ និងសមរភូមិមុខ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តព្រៃវែង ចំពោះសុខទុក្ខ…
ឯកឧត្តម សរ សិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធ…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០២៦
នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងបានធ្វើការណែនាំទម្រង់ទិសលើការងារសំខាន់ៗមួយចំនួន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន…
លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតី ក្នុងពិធី “ចែកចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ចំនួន ៤ ៨១៩ ចង្ក្រាន ក្នុងក្រុងខេមរភូមិន្ទ”
ខេត្តកោះកុង៖ ថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី “ចែកចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ចំនួន ៤…
រដ្ឋបាលខេត្តស្ទឹងត្រែង នាំយកអំណោយស្បៀងអាហារចែកជូនកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពន្ធនាគារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីពាំនាំយកអំណោយស្បៀងអាហារ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពន្ធនាគារខេត្ត ដើម្បីសម្រាលជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ ពិធីចែកអំណោយស្បៀងអាហារនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈាង…
ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ និងទិសដៅបន្តនៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រដ្ឋបាលខេត្តកំពង់ចាម
នៅព្រឹកថ្ងៃពុធ ទី ៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី៣ខេត្តកំពង់ចាម ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព » បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ និងទិសដៅបន្តនៃការអនុវត្តនគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ររបស់រដ្ឋបាលខេត្តកំពង់ចាម…
ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៦១៩
ខេត្តក្រចេះ៖ ព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៦១៩ និងកងកម្លាំងវរៈការពារព្រំដែនគោក២២៥ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន នៅស្រុកស្នួល ខេត្តក្រចេះ ក្នុងឱកាសបុណ្យកាន់បិណ្ឌ…